ព្រឹកថ្ងៃពុធ ១៥រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំក្រុមប្រឹក្សាខេត្តព្រះសីហនុ
---------------------------
លោក ហេង សុជាតិ អនុប្រធានមន្ទីរ តំណាងលោកប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យ និងអនុម័តលើសំណើឯកសារដេញថ្លៃគម្រោងចំណតឆ្លាតវៃក្រុងព្រះសីហនុ ក្រោមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន ក្រោមការដឹកនាំដោយឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។